“ការឲ្យនិងការទទួល ៖ ការឲ្យនិងការទទួលប្រៀបដូចចរន្តឈាមដែលហូរចេញចូលដូច្នោះ។ បើឈាមមិនហូរចេញក៏ពុំមានកន្លែងឲ្យឈាមហូរចូល ថ្វីត្បិតតែវាមានមុខពីរ តែវាជារបស់តែមួយ ព្រោះបើអ្នកបិទផ្លូវចេញ វាក៏ធ្វើឲ្យស្ទះផ្លូវចូលដូចគ្នា ហើយចរន្តឈាមទាំងមូលនឹងត្រូវគាំង។ ដូចគ្នាដែរ ពេលអ្នកចង់បានអ្វី អ្នកត្រូវតែចុះទុន (ជាថាមពល កម្លាំង ឬជាដើមទុន) ។ ការឲ្យនិងការទទួលត្រូវផ្ទេរផ្ទូរគ្នាជាប្រចាំទើបវាបង្កើនកម្រិតកាន់តែខ្ពស់។ អ្នកមិនអាចចាំតែឲ្យរហូត ឬចាំតែទទួលរហូតបានទេ ព្រោះបើបិទមុខចរន្តណាមួយ វានឹងធ្វើឲ្យចរន្តមួយទៀតត្រូវរាំងស្ទះដូចចរន្តឈាមដូច្នោះដែរ។ ការឲ្យដ៏ពិតប្រាកដ ៖ ការឲ្យដ៏ពិតប្រាកដគឺជាការឲ្យដែលបង្កឲ្យមានក្តីសុខទាំងអ្នកឲ្យនិងអ្នកទទួល។ នៅពេលណាការឲ្យរបស់អ្នកធ្វើឲ្យអ្នកទទួលអារម្មណ៍ថាខ្លួនត្រូវបាត់បង់អ្វីម្យ៉ាង ការឲ្យនេះមិនចាត់ទុកថាជាការឲ្យដ៏ពិតប្រាកដទេ៕” WisdomGiveReceive Big Author:Kim Channa
“មោទនភាព បើចេះប្រើ វានឹងជួយបង្កើនថាពលឲ្យយើងធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ តែបើមិនចេះប្រើ វានឹងធ្វើឲ្យយើងក្លាយជាមនុស្សក្រអឺតក្រទម។” Proud Ignorance Author:Kim Channa
“THE POWER OF LOVE : "ប្រាជ្ញាជីវិត" សៀវភៅដំបូង តែក្របនេះបោះពុម្ពលើកទី ៧ ហើយ។ ក្នុងសិក្ខាសាលា សំណួរដំបូងរបស់សិក្ខាកាមដែលគុំចង់សួរមកយូរហើយគឺ តើលោកគ្រូធ្វើដូចម្តេចខ្លះទើបទទួលជោគជ័យជាអ្នកនិពន្ធ? ខ្ញុំឆ្លើយថា ខ្ញុំអត់ដឹងទេ គឺវាកើតឡើងដោយធម្មជាតិ តែខ្ញុំគ្រាន់តែចាំថា ខ្ញុំស្រឡាញ់សៀវភៅលើសពីអ្វីទាំងអស់ សូម្បីតែសម័យប៉ុលពតដែលជន្លៀសខ្ញុំឲ្យទៅនៅស្រែក៏ខ្ញុំឆ្លៀតប្រមូលសៀវភៅដាក់តាមខ្លួនរហូតដល់មួយបាវ(ព្រោះពីដំបូងមិនបានដឹងថាគេចង់កម្ទេចពួកសិស្សក្បាលរឹងឯណា តែក្រោយមកទើបភ័យខ្លួនក៏យកសៀវភៅទៅកប់ដី ហើយក៏ក្លាយជាចំណីកណ្តៀរអស់ទៅ) ក្រោយមកទៀត ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលស្តាយលុយក្នុងការទិញសៀវភៅទេ ខ្ញុំសុខចិត្តអត់អ្វីផ្សេងលើកលែងតែបាយ (ប្រិយមិត្តអាចចោទខ្ញុំបាន ព្រោះខ្ញុំជាអ្នកលក់សៀវភៅ) បន្ទាប់មកខ្ញុំក៏សន្និដ្ឋានថា ជំហានទីមួយ គឺការស្រឡាញ់ការអាន អានដើម្បីក្រេបយកចំណេះពីសៀវភៅ ការតស៊ូអានដើម្បីសាងជីវិតខ្លួនឯងនេះហើយទើបធ្វើឲ្យយើងមានទិន្នន័យជាច្រើននៅក្នុងខួរក្បាល ហើយយើងមានទំនុកចិត្តថា បើគំនិតទាំងនោះវាជួយខ្លួនយើងបានហើយ ដូច្នេះវាក៏នឹងអាចជួយអ្នកដទៃបានដូចគ្នា បើសៀវភៅវាជាដុំមាសសម្រាប់ខ្លួនយើងបាន វាក៏អាចក្លាយជាដុំមាសសម្រាប់អ្នកអានបានដូចគ្នា ដូច្នេះហើយទើបខ្ញុំមានជំនឿថា សៀវភៅនេះមិនចោលលុយទេ ទោះមានបណ្ណាគារជាច្រើនប្រកែកមិនព្រមទទួលក៏ដោយ។ ទីបំផុតអ្នកអានក៏ចាប់ផ្តើមដឹងថាវាជាដុំមាសបន្តិចម្តងៗ។ មានវេជ្ជបណ្ឌិតម្នាក់នៅទួលសង្កែ ដែលខ្ញុំបានជូនសៀវភៅគាត់មួយក្បាល ក្រោយមកគាត់បានប្រាប់ខ្ញុំថា "បងឲ្យសៀវភៅខ្ញុំមួយក្បាលនេះមានតម្លៃថ្លៃលើសពី ១០០០ ដុល្លារទៅទៀត" ។ គឺសៀវភៅមួយនេះហើយដែលនាំឲ្យកើតមានសៀវភៅក្រោយៗជាបន្តរហូតមកដល់សព្វថ្ងៃ ដូច្នេះ កាលបើមានការស្រឡាញ់ជក់ចិត្តកើតឡើង មិនថាជាសៀវភៅទេ ទោះជារឿងអ្វីក៏ដោយ វានឹងជំរុញឲ្យមានការតស៊ូពុះពារកើតឡើងដោយស្វ័យប្រវត្តិ តែខ្ញុំសូមផ្តាំទុកជាមុន បើត្រឹមតែចង់ល្បីឈ្មោះ(ដើម្បីអត្តាផ្ទាល់ខ្លួន) ដោយគ្មានក្តីស្រឡាញ់ នោះធម្មជាតិនឹងមិនអាចជួយរុញច្រានយើងបានឡើយ។ តាមពិតក្នុងវិថីឈានទៅរកការតែងនិពន្ធវាមានកត្តារួមផ្សំជាច្រើនទៀតដែលខ្ញុំមានអត្ថបទចំនួន ១២ ទំព័រចែកឲ្យសម្រាប់ជាការជួយណែនាំ តែរឿងសំខាន់គឺ "ក្តីស្រឡាញ់"និង "កម្រិតខ្ពស់ឬទាប" របស់វាដែលជាជំហានដំបូងនេះឯង។” WritingBook WriterLoving Books Author:Kim Channa
“ការសេពគប់ ៖ ពាក្យបុរាណពោលថា "គប់បណ្ឌិត កុំគប់ពាល" ក្នុងជីវិតពិត បុគ្គលដែលយើងសេពគប់ រាប់ទាំងអ្នកក្រៅនិងអ្នកដែលយើងជួបមុខរាល់ថ្ងៃ សុទ្ធតែមានពីរប្រភេទ។ ប្រភេទទី១ ជាអ្នកជួយបង្កើតរឿងល្អៗដល់យើង ជួយឲ្យយើងចម្រើនទាំងប្រាជ្ញាស្មារតី ប្រភេទទី២ ជាអ្នកដែលព្យាយាមកាត់បន្ថយថាមពលពីខ្លួនអ្នកគ្រប់ពេលវេលា កាត់បន្ថយកម្លាំងចិត្ត សតិអារម្មណ៍ ឬអូសទាញអ្នកឲ្យដើរថយក្រោយ ឬចាំបំផ្លិចបំផ្លាញអ្នក។ វាអាចជារឿងអាត្មានិយមបន្តិចដែលថា ជោគជ័យឬបរាជ័យរបស់បុគ្គលម្នាក់ៗបើពិនិត្យរកមើលដើមហេតុមើលទៅ យើងនឹងរកឃើញថា វារីកចម្រើនទៅមុខឬថយក្រោយ ព្រោះតែបុគ្គលសំខាន់ៗដែលគេសេពគប់នោះឯង។” SuccessMake FriendFriend Influence Author:Kim Channa