“ក្រោធខឹងជាលក្ខណៈបង្ហាញរបស់ចិត្តព្រៃដែលគ្មានការអប់រំ ។ សីលធម៌មិនមែនមានចំពោះមនុស្សគ្រប់រូបដោយគ្រាន់តែត្រឹមសម្ដែងអាកប្បករិយាខាងក្រៅនុះទេ ។ បែបបទទម្រង់ត្បិតត្បៀត ការកាត់ផ្សំទង្វើទាំងឡាយនៃសកម្មភាពខាងក្រៅហៅថា សុជីវធម៌ ។ សីលធម៌ គឺជាប្រក្រតីភាពនៃចិត្តដែលដុះស្អិតមកនូវការមិនបៀតបៀនទៅមនុស្សសត្វដទៃ ។ សីលធម៌មិនមែនជាការត្បិតត្បៀតសម្ដែងថាខ្លួនមានសេចក្ដីល្អនោះទេ ប៉ុន្តែសីលធម៌ជាលក្ខណៈដែលមនុស្សម្នាក់ប្រព្រឹត្តទង្វើទាំងឡាយដោយមិនចាំបាច់ត្បិតត្បៀត កាត់មុខ ផ្សំក្រោយ លាក់នេះ បង្ហាញនោះ នុះទេ ព្រោះសីលធម៌ជាសារជាតិនៃសភាវៈល្អដែលដុះមកនៅនឹងចិត្តយ៉ាងប្រក្រតី ។ សារជាតិនៃសីលធម៌ភាយនូវភាពញ័រៗសន្តិភាពចំពោះមនុស្សណាដែលចូលមកប្រាស្រ័យទាក់ទងជាមួយ ។ សីលធម៌អាចកើតមាន ឬបណ្ដុះឡើងបានដោយបន្ស៉ាំវានៅឯមូលដ្ឋានជម្រៅនៃចិត្តព្រៃរបស់អ្នកតាមវិធីវិបស្សនា និង មេត្ដាភាវនា ។ សីលធម៌មិនមែនអាចបណ្ដុះបាននៅមូលដ្ឋានត្រឹមតែខួរក្បាលនុះទេ ប៉ុន្តែត្រូវបន្ស៉ាំឲ្យចូលដល់ទីជម្រៅនៃចិត្ត ។ ការបង្រៀនឲ្យមានសេចក្ដីល្អត្រឹមតែមូលដ្ឋាននៃខួរក្បាល ហៅថា ការបង្រៀនឲ្យមានសុជីវធម៌ ។”
Quote by Thai Kimleang
Author
You May Also Like
“Who you are as a person has a lot to do with who you are as meat”
Source: The Red Market: On the Trail of the World's Organ Brokers, Bone Thieves, Blood Farmers, and Child Traffickers
Source: Economic Warfare: Secrets of Wealth Creation in the Age of Welfare Politics
Source: Single Dad Laughing: The Best of Year One
“It is not what a man is capable of doing, but what he chooses to do that is important.”
Source: Jaunten
Source: Capitalist Realism: Is There No Alternative?
Source: Single Dad Laughing: The Best of Year One
Source: The Architecture of Happiness